ឱកាសក្លាយជាអ្នកតស៊ូមតិសម្រាប់ការថែទាំកុមារតាមគ្រួសាររបស់អង្គការកុមារក្នុងគ្រួសារ

Children in Families Foster parents look lovingly at their foster son as he looks at the camera

ឱកាសក្លាយជាអ្នកតស៊ូមតិសម្រាប់ការថែទាំកុមារតាមគ្រួសាររបស់អង្គការកុមារក្នុងគ្រួសារ

តើអ្នកមានបំណងចង់ជួយផ្សព្វផ្សាយការងាររបស់អង្គការកុមារក្នុងគ្រួសារទៅកាន់ប្រទេសរបស់លោកអ្នកដែរឬទេ?

ពួកយើងកំពុងស្វែងរកជនទាំងលាយណាដែលអាចជួយបង្ហាត់បង្ហាញអំពីតម្រូវការ ព្រមទាំងផលប្រយោជន៍នៃការថែទាំកុមារតាមគ្រួសារ ទៅកាន់អ្នកដទៃ។

ថវិការបានមកពីប្រទេសលោកខាងលិច មានសារៈសំខាន់ក្នុងការជួយជម្រុញឲ្យមានការសន្ទនារវាងសប្បុរសជនពីប្រទេសលោកខាងលិច អំពីលទ្ធភាពវិជ្ជមាននៃការថែទាំកុមារតាមគ្រួសារ ចំពោះកុមារងាយរងគ្រោះ ព្រមទាំងជួយបង្វែរមណ្ឌលឲ្យទៅជាកន្លែងមើលថែកុមារតាមបែបគ្រួសារវិញ។

ក្លាយជាអ្នកតស៊ូមតិតាមបណ្ដាញសង្គម

អង្គការកុមារក្នុងគ្រួសារ កំពុងស្វែងរកអ្នកដែលមានប្ដេជ្ញាក្នុងការចែករំលែកព័ត៌មានទាំងឡាយអំពីអង្គការ ទៅដល់សាធារណៈជន តាមរយៈបណ្ដាញសង្គមនានា ដើម្បីជួយបង្កើតទំនាក់ទំនងរវាងបុគ្គលទាំងឡាយអំពីសារៈសំខាន់នៃគ្រួសារ និងការថែទាំកុមារ។

ការប្រមូលថវិការសម្រាប់អង្គការកុមារក្នុងគ្រួសារ

លោកអ្នកអាចចូលរួមគាំទ្រអង្គការកុមារក្នុងគ្រួសារ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការមើលថែកុមារតាមគ្រួសារ ដោយរៀបចំកម្មវិធីរៃអង្គាសថវិការ ឬព្រឹត្តិការណ៍ផ្សេងៗ។ សូមទាក់ទងមកខាងក្រុមតស៊ូមតិ និងក្រុមទំនាក់ទំនង ដើម្បីទទួលបានការថិធានការផ្សព្វផ្សាយទីផ្សារដែលលោកអ្នកអាចប្រើប្រាស់បាន។

និយាយទាក់ទងជាមួយអ្នកដឹកនាំរបស់លោកអ្នក

លោកអ្នកអាចចូលរួមគាំទ្រប្រភេទការងារដែលអង្គការកុមារក្នុងគ្រួសារបាន​ធ្វើ ដោយសំណេះសំណាលជាមួយអ្នកដឹកនាំផ្នែកនយោបាយ ក៏ដូចជាអ្នកដឹកនាំក្រុមជំនុំ អំពីអត្ថប្រយោជន៍នៃការថែទាំកុមារតាមគ្រួសារ ព្រមទាំងជម្រុញពួកគេឲ្យជួយគាំទ្រច្បាប់ និងគោលនយោបាយទាំងឡាយណាដែលអាចជួយទប់ស្កាត់កុមារពីការបញ្ជូនចូលមណ្ឌល។

តស៊ូមតិចំពោះអង្គការកុមារក្នុងគ្រួសារ ជាទីដែលល្អសម្រាប់ពួកគេ