ប្រសិនលោកអ្នកចាប់អារម្មណ៍ចង់ដឹងអំពីដំណើរទស្សនៈកិច្ចចំនួន១២ថ្ងៃក្នុងប្រទេសកម្ពុជា ព្រមទាំងក្លាយជាអ្នកតស៊ូមតិខាងការថែទាំកុមារតាមបែបគ្រួសារ សូមតាមដានគម្រោងរកឃើញ និងទាក់ទងមកខាងក្រុមគម្រោងរកឃើញរបស់ពួកយើង។
ឱកាសការងារស្ម័គ្រចិត្ត
អង្គការកុមារក្នុងគ្រួសារ មានបុគ្គលិកភាគច្រើនជាជនជាតិខ្មែរ ហើយពួកយើងផ្ដល់តម្លៃខ្ពស់ទៅលើបុគ្គលិកក្នុងប្រទេស។
អង្គការកុមារក្នុងគ្រួសារ ក៏មានទទួលស្វាគមន៍បុគ្គលិកការងារស្ម័គ្រចិត្តជនជាតិបរទេស ដើម្បីជួយទៅដល់បុគ្គលិកខ្មែរក្នុងការផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេស ឬតាមការងារផ្នែករដ្ឋបាល និងការគាំទ្រទៅលើតួនាទីផ្សេងៗ។
ក្រៅពីករណីកម្រមួយចំនួន បុគ្គលិកស្ម័គ្រចិត្តជនជាតិបរទេសមិនត្រូវធ្វើការជាមួយអតិថិជនដោយផ្ទាល់ទេ ទោះបីជាជាមួយកុមារ ឬគ្រួសារក៏ដោយ។ មានករណីលើកលែងមួយចំនួនដោយក្នុងនោះ ជំនាញរបស់បុគ្គលិកស្ម័គ្រចិត្ត គឺត្រូវអនុវត្តដោយផ្ទាល់ជាមួយអតិថិជនដូចជា នៅពេលអ្នកជំនាញផ្នែកវេជ្ជសាស្ត្រត្រូវព្យាបាលអ្នកជម្ងឺដោយផ្ទាល់។ ក្រៅពីករណីដូចបានបង្ហាញ បុគ្គលិកស្ម័គ្រចិត្តបរទេសមានតួនាទីត្រឹមតែផ្ដល់នូវចំណេះដឹង និងការគាំទ្រតែប៉ុណ្ណោះ ទៅលើការអនុវត្តការងារជាមួយអតិថិជន។
អង្គការកុមារក្នុងគ្រួសារ ផ្ដល់តម្លៃខ្ពស់ទៅដល់ភាពទំនាក់ទំនងជាភាសាជាតិ ភាសាខ្មែរ។ ទោះបីជាសមាជិកបុគ្គលិកស្ម័គ្រចិត្តរយៈពេលខ្លីជនជាតិបរទេស មានទំនាក់ទំនងការងារជាភាសាអង់គ្លេស អង្គការកុមារក្នុងគ្រួសារនៅតែជម្រុញឲ្យបុគ្គលិកបរទេសចេះភាសាខ្មែរ។
ទីក្រុងភ្នំពេញមានផ្ដល់ជូនជម្រើសមួយចំនួនដែលលោកអ្នកអាចរៀនភាសាខ្មែរបាន ហើយបុគ្គលិកស្ម័គ្រចិត្តក៏អាចប្រើប្រាស់ម៉ោងធ្វើការរបស់ពួកគេរៀននិយាយភាសាខ្មែរជាមួយបុគ្គលិកខ្មែរបាន។
មានរួមបញ្ចូលនូវឧទាហរណ៍មុនៗ៖
ទីប្រឹក្សាបច្ចេកទេសផ្នែកការថែទាំតាមចលនា
មានផ្ដល់ជូននូវការបង្ហាត់បង្រៀន និងគាំទ្រទៅបុគ្គលិកផ្នែកគម្រោងថែទាំកុមារពិសេស របស់អង្គការកុមារក្នុងគ្រួសារ ដើម្បីបង្កើនគុណភាពការងារជាមួយកុមារពិការ និងកុមារដែលទទួលរងនូវជម្ងឺរ៊ាំរ៉ៃផ្សេងៗ។
អ្នកជំនាញផ្នែកថតរូប និងវីដេអូ
ធ្វើការជាមួយក្រុមងារងារទំនាក់ទំនង ក្នុងការបង្កើតនូវផលិតផលផ្សព្វផ្សាយដែលមានគុណភាពខ្ពស់ សម្រាប់ផ្នែកទំនាក់ទំនងនៃអង្គការកុមារក្នុងគ្រួសារ។
គណនេយ្យ និងជំនួយគាំទ្រ
ចំណាយពេលជាមួយបុគ្គលិកផ្នែកគណនេយ្យរបស់យើង ក្នុងការបង្ហាត់បង្រៀនពួកគេ ព្រមទាំងជួយស្វែងរកកន្លែងដែលត្រូវកែប្រែ ក្នុងទម្រង់ហិរញ្ញវត្ថុរបស់អង្គការកុមារក្នុងគ្រួសារ។
អ្នកឯកទេសផ្នែកទំនាក់ទំនងជាមួយកុមារ
ធ្វើការក្នុងទម្រង់របស់អង្គការកុមារក្នុងគ្រួសារដែលមានស្រាប់ ដើម្បីជួយរកវិធីសាស្ត្រ ដែលបុគ្គលិករបស់យើងអាចបង្កើនទំនាក់ទំនងកាន់តែល្អជាមួយកុមារដែលស្ថិតក្នុងការថែទាំរបស់អង្គការយើង។
ទីប្រឹក្សាផ្នែកបច្ចេកទេសការងារសង្គម
ផ្ដល់ជូននូវការបណ្ដុះបណ្ដាលចំណេះដឹង ព្រមទាំងការគាំទ្រទៅឲ្យបុគ្គលិកសង្គមរបស់អង្គការកុមារក្នុងគ្រួសារ ដើម្បីជួយបង្កើនគុណភាពនៃការគ្រប់គ្រងករណី និងផ្ដល់ជូននូវការត្រួតពិនិត្យ ព្រមទាំងការអភិវឌ្ឍធនធាន។
Dive straight into the feedback!Login below and you can start commenting using your own user instantly