បរិច្ចាគ

សូមចូលរួមចំណែកឧបត្ថម្ភ

ការចូលរួមចំណែករបស់អ្នកនេះហើយ ដែលធ្វើឱ្យរឿងរ៉ាវដូចចិត្រា អាចប្រកបទៅបានជោគជ័យ។ សូមចូលរួមចំណែកបរិច្ចាគដើម្បីជួយផ្លាស់ប្តូរ ជីវិតកុមារនៅកម្ពុជា។

អង្គការកុមារក្នុងគ្រួសារ សូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ម្ចាស់ជំនួយ ដែលតែងតែផ្តល់ ឬស្វែងរកមូលនិធិ ដើម្បីគាំទ្រដល់កម្មវិធីណាមួយ ឬគម្រោងណាមួយ ឬឧបត្ថម្ភដល់ការចំណាយ សម្រាប់ប្រតិ្តបត្តិការរបស់អង្គការកុមារក្នុងគ្រួសារ ។

អំណោយយ៉ាងទៀងទាត់របស់លោកអ្នក អាចជួយឲ្យអង្គការកុមារក្នុងគ្រួសារមាននិរន្តរភាព និងជួយឲ្យយើងខ្ញុំ អាចមានលទ្ធភាពដាក់កុមារនៅក្នុងគ្រួសារដែលពោរពេញដោយក្តីស្រឡាញ់ ដែលជាកន្លែងដែលស័ក្តសមសម្រាប់ពួកគេ។

ការឧបត្ថម្ភរបស់លោកអ្នក ត្រូវបានយកមកប្រើប្រាស់ដើម្បីគាំទ្រក្រុមគ្រួសារនិងកុមារ ផ្នែកហិរញ្ញវត្ថុ ការព្យាបាល និងថ្នាំសង្កូវ និងការអប់រំដែលកុមារត្រូវការ និងប្រើសម្រាប់ផ្គត់ផ្គង់បុគ្គលិក និងបណ្តុះបណ្តាលពួកគេបន្ថែមទៀត។

បុគ្គលិករបស់យើងតែងតែចុះសួរសុខទុក្ខ និងតាមដានការរីកចម្រើនរបស់កុមារ  ដើម្បីធានាថា កុមាររស់នៅក្នុងគ្រួសារពោរពេញដោយសេចក្តីស្រឡាញ់ ប្រកបដោយសុវត្ថិភាព ទទួលបានការគាំទ្រ និងការថែទាំដែលពួកគេត្រូវការ។

អ្នកបង់ពន្ធអាមេរិក

វិក័យប័ត្រកាត់កងពន្ធ

ធ្វើការឧបត្ថម្ភតាមប្រព័ន្ធអ៊ីនធឺណិត

វិក័យប័ត្រកាត់កងពន្ធ

អាចរកបានសម្រាប់អ្នកបង់ពន្ធអាមេរិក តាមរយៈដៃគូរបស់យើងនៅសហរដ្ឋអាមេរិក។

ម្ចាស់ជំនួយអាមេរិក

អ្នកបង់ពន្ធអូស្រ្តាលី

វិក័យប័ត្រកាត់កងពន្ធ

ធ្វើការឧបត្ថម្ភតាមប្រព័ន្ធអ៊ីនធឺណិត

វិក័យប័ត្រកាត់កងពន្ធ

អាចរកបានសម្រាប់អ្នកបង់ពន្ធអូស្រ្តាលី តាមរយៈដៃគូរបស់យើងនៅប្រទេសអូស្ត្រាលី។

ម្ចាស់ជំនួយអូស្ត្រាលី

វិធីបរិច្ចាគផ្សេងៗសម្រាប់អង្គការកុមារក្នុងគ្រួសារ

លោកអ្នកអាចចូលរួមឧបត្ថម្ភទៅអង្គការកុមារក្នុងគ្រួសារបានតាមរយៈ  Global Giving page

ដើម្បីរៀបចំការផ្ទេរប្រាក់ដោយផ្ទាល់ និងតាមធនាគាររបស់អង្គការកុមារក្នុងគ្រួសារនៅកម្ពុជា សូមទាក់ទងមកយើងខ្ញុំ។

ចូលរួមចលនាក្នុងការបញ្ជូនកុមារឲ្យបាននៅក្នុងគ្រួសារ ដែលពេញដោយសេចក្តីស្រឡាញ់