សកម្មភាពអង្គការ

សកម្មភាពអង្គការ

អង្គការកុមារក្នុងគ្រួសារ, ដែលជាកម្មសិទ្ធិរបស់ពួកគេ

អង្គការកុមារក្នុងគ្រួសារ

អង្គការកុមារក្នុងគ្រួសារ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលខិតខំប្ដេជ្ញាផ្ដល់ការថែទាំល្អតាមបែបគ្រួសារ ចំពោះកុមារកំព្រា ក៏ដូចជាកុមារងាយរងគ្រោះទាំងឡាយក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ អង្គការកុមារក្នុងគ្រួសារមានការគាំទ្រខ្ពស់ និងមានជំនឿយ៉ាងមុតមាំថា កុមារគួរទទួលបានការថែទាំរីកចម្រើនលូតលាស់នៅកន្លែងដែលល្អបំផុតសម្រាប់ពួកគេ គឺគ្រួសារមួយដែលពោរពេញទៅដោយក្ដីស្រលាញ់។

អង្គការកុមារក្នុងគ្រួសារ ផ្តល់នូវកម្មវិធីថែទាំកុមារតាមគ្រួសារចំនួនបីប្រភេទគឺ កម្មវិធីថែទាំកុមារបឋមរយៈពេលខ្លី កម្មវិធីថែទាំកុមារតាមសាច់ញាតិ និងកម្មវិធីថែទាំកុមារមិនតាមសាច់ញាតិ។

អង្គការកុមារក្នុងគ្រួសារក៏មានការផ្ដល់ជូននូវការថែទាំចំពោះកុមារពិការ និងទទួលរងនូវជំងឺរ៉ាំរ៉ៃផ្សេងៗ តាមរយៈគម្រោងថែទាំពិសេស ព្រមទាំងមានការជាប់ពាក់ព័ន្ធជាមួយសហគមន៍ជាធំតាមរយៈគម្រោងបង្វែរពីមណ្ឌលថែទាំ និងគម្រោងភាពជាដៃគូជាមួយក្រុមជំនុំ។

អង្គការកុមារក្នុងគ្រួសារក៏មានផ្ដល់ជូននូវការគាំទ្រផ្នែកបច្ចេកទេសសម្រាប់អង្គការទាំងឡាយណាដែលត្រូវការពង្រឹងការអនុវត្តការងារសង្គម តាមរយៈគម្រោងអូស្ការ ឬគម្រោងគ្រប់គ្រងករណី។

សម្រាប់អស់អ្នកដែលចង់គាំទ្រការងាររបស់អង្គការកុមារក្នុងគ្រួសារ យើងក៏មានផ្តល់ជាទស្សនកិច្ចសិក្សា សម្រាប់សាលា និងក្រុមជំនុំនានា ដែលមានចំណាប់អារម្មណ៍ ចង់ក្លាយជាអ្នកតស៊ូមតិ សម្រាប់ការថែទាំកុមារតាមគ្រួសារ តាមរយៈកម្មវិធីរកឃើញ។

អង្គការកុមារក្នុងគ្រួសារមានក្តីសង្ឃឹមថា កុមារដែលកំពុងរស់នៅក្នុងគ្រួសារចិញ្ចឹមនឹងទទួលបានសិទ្ធិធ្វើជាកូនស្របច្បាប់របស់គ្រួសារចិញ្ចឹមរបស់ពួកគេ។

ការវិនិយោគលើអនាគតរបស់គ្រួសារ