ម្ចាស់ជំនួយ

ម្ចាស់ជំនួយ

អង្គការកុមារក្នុងគ្រួសារ កំពុងទទួលបានការ ឧបត្ថម្ភគាំទ្រពីស្ថាប័នមូលនិធិ​ និងសប្បុរសធម៌មួយចំនួន ដែលបានសហការ ជាមួយយើងខ្ញុំ ដើម្បីធានាបានថា ក្មេងកំព្រាងាយរងគ្រោះកាន់តែច្រើនឡើង​ បានរស់ក្នុងគ្រួសារដែលមានសុវត្ថិភាព។ ថវិកាដែលបានផ្តល់មកអង្គការគ្រួសារ បានប្រើប្រាស់លើលើការគាំទ្រដល់ក្រុមគ្រួសារ ប្រាក់ខែបុគ្គលិក និងអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាល និងការវាយតម្លៃ ព្រមទាំងចំណាយ លើប្រតិបត្តិការផ្សេងៗទៀតរបស់យើង។ មូលនិធិទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបានថា កុមារនិងគ្រួសារទទួលបានការគាំទ្រទៅតាមតម្រូវការរបស់ពួកគេ។ អង្គការកុមារក្នុងគ្រួសារ ផ្តល់ជូនម្ចាស់ជំនួយទាំងអស់នូវរបាយការណ៍ពីការរីកចម្រើនរបស់គម្រោងរបាយការណ៍ប្រចាំឆ្នាំព្រឹត្តបត្រព័ត៌មាន និងរបាយការណ៍សវនកម្មប្រចាំឆ្នាំផងដែរ។

សូមថ្លែងអំណរគុណចំពោះអង្គការដូចខាងក្រោមនេះ ដែលបានជួយយើងឲ្យ សម្រេចបាននូវទស្សនវិស័យរបស់យើងក្នុងការដាក់ កុមារដែលងាយរងគ្រោះក្នុងគ្រួសារ ដែលពោរពេញដោយក្តីស្រឡាញ់។

 

សហការជាមួយពួកយើង

ចូលរួមធ្វើការជាមួយគ្នា ក្នុងការជួយមើលថែទាំកុមារឲ្យបាននៅជាមួយគ្រួសារ ដែលសមស្របសម្រាប់ពួកគេ។